ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
លោក ហួន ច័ន្ទថុន និយាយថា សូមអរគុណពិភពលោកដែលមើលឃើញពីទុក្ខវេទនា របស់ពលរដ្ឋកម្ពុជា ដោយសារទង្វើ របស់ចោរសៀមប្លន់យកដីកម្មសិទ្ធយ៉ាងស្រស់ដោយគ្មានអៀនខ្មាស់
Mon,15 September 2025 (Time 04:16 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 62នាក់)

ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយថា រូបខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះពិភពលោកជាពិសេស គឺប្រទេសកូរ៉េខាងត្បូង ដែលទីបំផុតបុស្តិ៍ទូរទស្សន៍ធំ KBS1 របស់កូរ៉េខាងត្បូង បានទៅដល់ថតចុះផ្សាយអំពីការ ខូចខាតរងទុក្ខវេទនា របស់ប្រជាជនខ្មែរ ដោយសារការរំលោភបំពាន របស់ចោរសៀមបំភ្លៃការពិត និងបំភ្លៃ ប្រវត្តិសាស្ត្រមិនចេះខ្មាស់ ។

សកម្មភាពអ្នកសារព័ត៌មានស្រីម្នាក់របស់កូរ៉េខាងត្បូងគាត់បាននិយាយថា ប្រជាជនខ្មែរយើងនៅតាមតំបន់ រងគ្រោះទាំងនោះគ្រាន់តែបានឃើញដ្រូនដែលពួកគាត់បង្ហោះដើម្បីថតពីទិដ្ឋភាពពីខាងលើនោះមក ក៏ពួកគាត់ មានការភ័យខ្លាចដែរ ដោយសារគិតថានោះជាដ្រូនទំលាក់គ្រាប់របស់ពួកសៀម ។

អ្នកសារព័ត៌មានបន្ថែមទៀតថា ការដែលគាត់ទៅយកព៍ត័មានទាំងនេះ ដោយសារតែមានតែការផ្សាយអំពី ការខូចខាតខាងសៀម ចំណែកខ្មែរយើងមិនមានចុះផ្សាយទេ ។ គាត់បានថតបានបង្ហាញការខូចខាតផ្ទះ សំបែងវត្តអារាម សាលារៀន មណ្ឌលសុខភាព និង របងលួសបន្លារដែលខាងពួកវារំលោភយកដីប្រជាជន ខ្មែររយើង ។ល។

លោក ហួន ច័ន្ទថុន បន្តថា ខ្ញុំសង្ឃឹមថា ពិភពលោក ពិសេសគឺអង្គការសិទ្ធិមនុស្សអន្តរជាតិ អាចនឹងមាន ចំណាត់ការជួយយកអាសារពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយសារគម្រាមកំហែងពីភាគីសៀមមិនឈប់ មនឈរផង ។ ពលរដ្ឋខ្មែរទាំងអស់សង្ឃឹមថា អន្តរជាតិដែលមានប្រទេសអ្នកប្រកាន់ច្បាប់សកលលោក អាចជាជួយយកអាសារពួកគាត់ឲ្យទទួលបានសិទ្ធិរស់រានមានជីវិតប្រកបដោយភាពសុខដុមឡើងវិញផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
69 នាក់
សប្តាហ៍នេះ :
640 នាក់
ខែនេះ :
2729 នាក់
3 ខែនេះ :
7622 នាក់
សរុប :
224874 នាក់