ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំក្រុមការងារចុះលើកស្លាកសាខាសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុង សន្តិភាពប្រចាំសាខាស្រុកអង្គស្នួល
Sat,09 August 2025 (Time 11:44 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 86នាក់)

ព្រឹកថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំក្រុមការងារចុះលើកស្លាកសាខាសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុង សន្តិភាពប្រចាំស្រុកអង្គស្នួល ស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ពិធីនោះដែរក៏មានការប្រកាសតែងតាំង សមាសភាពថ្នាក់ដឹកនាំសាខាសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុង សន្តិភាពប្រចាំស្រុកអង្គស្នួល មានដូចខាងក្រោម៖ ១- លោក ចាន់ រីម ជាប្រធាន ២- លោកស្រី ចាន់ រ៉េត ជាអនុ ប្រធាន ៣- លោក អ៊ែល បណ្ឌិត ជាលេខាធិការ ៤- លោក ឡូញ ដារ៉ា ជាហេរញ្ញិក ៥- លោក ច្រូច សារិន ជាសមាជិក ៦- លោក ផុន អឿន ជាសមាជិក ។

លោកបណ្ឌិតក៏បានផ្ដាំផ្ញើដល់ក្រុមការងារសាខាសមាគមទាំងអស់ ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងស្វែងរក ព័ត៌មានល្អៗជួយសង្គមជាតិ ផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀនមន្ទីរពេទ្យ វត្តអារាម វិហារ សាសនា ដែលជាសមិទ្ធផល រាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនជឿន លឿន ។

លោកប្រធានសាខាស្រុក នៃសមាគមបានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចឲ្យបានល្អប្រសើរ ក្នុងការរួមចំណែកជួយផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពល្អៗនៅមូលដ្ឋានដែលជាការខិតខំប្រឹងប្រែង របស់ អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកបណ្ឌិតបានមានប្រសាសន៍ និងណែនាំ ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាយុទ្ធនាការរបស់ក្រសួងព័ត៌មាន ក្នុងដំណាក់កាលធ្វើយុទ្ធនាការនៅតាមបណ្ដារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្លើយតប ក្រុមជនអគតិមួយចំនួន បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណង ដើម្បីបំភ្លៃការពិតពីសង្គមកម្ពុជា និងបង្កើតការ ញុះញង់ផ្សេងៗ ។

ជាចុងបញ្ចប់ នៃកម្មវិធី លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បាទអំពាវនាវថា សូមបងប្អូនផ្ទៀងផ្ទាត់ឱ្យបានច្បាស់ ឬពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿ ឬចែករំលែក បន្ត ។ ការមិនចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានរបស់ក្រុមជនអគតិដែលតែងតែបង្កើត ព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើសខុសពីការពិត គឺជាការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធ្វើឱ្យមានសុវត្ថិភាព ផ្នែកព័ត៌មានសម្រាប់អ្នកប្រើប្រាស់!

" រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ! "

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
69 នាក់
សប្តាហ៍នេះ :
630 នាក់
ខែនេះ :
2719 នាក់
3 ខែនេះ :
7612 នាក់
សរុប :
224864 នាក់