ប្រធានស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ លោក អ៊ុត គឹមអាង បាននិយាយថា នៅថ្ងៃនេះ ខ្ញុំបានអាន សេចក្តីប្រកាសជូនដំណឹងផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ រូបខ្ញុំពិតជាមានការ ព្រួយបារម្ភយ៉ាងខ្លាំងលើសុខសុវត្ថិភាព និង សុខមាលភាព របស់ពុកម៉ែបងប្អូន ។តាមរយៈខ្លឹមសារបានឲ្យដឹងថា ដោយពិនិត្យឃើញក្នុងប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាប្រចាំនៅភូមិសាស្រ្តស្រុក សំឡូត ខេត្តបាត់ដំបង ហើយមកដល់ថ្ងៃនេះ ទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុងស្ទឹង ព្រែក ប្រឡាយនានា ដែលជាប្រភពទឹកនិងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ក្នុងឃុំខ្លះនៃស្រុកសំឡូត ។ ក្នុងស្ថានភាពបែបនេះ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយ ឧត្តមសេ នីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់វិធានការជាបន្ទាន់ដល់កង កម្លាំងនគរបាលក្រុង ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំង អន្តរាគមន៍របស់ស្នងការដ្ឋានផង ត្រៀមលក្ខណៈ មានកម្លាំង សម្ភារៈមធ្យោបាយ គ្រប់គ្រាន់ ដើម្បីធានាដោះ ស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាពដែលនៅ ជិតនោះ ឬសម្រួលដល់ការធ្វើចរាចរណ៍ ។ លោក អ៊ុត គឹមអាង បានបន្តថា សកម្មភាពនេះ លោកពិតជាមានសេចក្តីសោមនស្ស រីករាយណាស់នៅពេល ដែលបានឃើញកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់លើសុខសុវត្ថិភាពរបស់បងប្អូន តែទោះជាយ៉ាងណាក្តី ពុកម៉ែ បងប្អូន ក៏សូមរក្សាការពារសុខសុខមាលភាព ក្រុមគ្រួសារ ពិសេសកុមារតូចៗ សូមកុំឲ្យ មានការលេងទីតាំង ទឹកនានា ដែលកំពុងហូរជន់ ព្រោះអាចមានហានីភ័យ ដែលយើងមិនអាចគិតទុកជាមុនបាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា