ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ២២ អង្គភាព និងថ្នាក់ដឹកនាំគណបក្សនយោបាយ មួយចំនួន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានចូលរួមកម្មពិធីបួងសួង នៅវត្តកំពង់ហ្លួង ដើម្បីសុំ សេចក្តីសុខចម្រើន ជូនដល់ប្រមុខថ្នាក់ដឹកនាំជាតិ ប្រជាពលរដ្ឋកម្ពុជា និងវីរៈកងទ័ពសមរភូមិមុខ
Mon,25 August 2025 (Time 03:07 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 86នាក់)

ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវត្តកំពង់ហ្លួង ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្ដុំសមា គមអង្គការសង្គមស៊ីវិល២២ អង្គភាព និងថ្នាក់ដឹកនាំគណបក្សនយោបាយ មួយចំនួន ដឹកនាំដោយឯកឧត្តម បណ្ឌិត ហែម ប្រសើរ ចូលរួមកម្មពិធី បួងសួងដើម្បីសុំសេចក្តីសុខចម្រើនជូនដល់ប្រមុខថ្នាក់ដឹកនាំជាតិ ប្រជា ពលរដ្ឋ កម្ពុជា និងវីរៈកងទ័ពសមរភូមិមុខ ។

ពីធីបួងសួងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រ ធាននៃសមាគមអង្គការទាំង ២២ អង្គភាព ជាសមាជិក នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក្នុង នោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សនយោបាយ មួយចំនួន គណៈអភិបាលស្រុកស្រុកអង្គរបុរី អាជ្ញាធរឃុំ អ្នកសច្ចំ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ។

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មពិធីនេះឡើង គឺដើម្បី ធ្វើកិច្ចបួង សួងសុំសេចក្តីសុខចម្រើនជូនដល់ប្រមុខថ្នាក់ដឹកនាំ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងសូមបួងសួងជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបាននូវសេចក្តី សុខចម្រើន និងទទួលបានសុខសន្តិភាពជារៀងរហូត ព្រមទាំងគោរពវិញ្ញាក្ខ័ន នឹកគុណដល់បុព្វបុរស វីរៈកងទ័ព ដែលបានពលីជីវិតនៅក្នុងសមភូមិជួរមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
114 នាក់
ម្សិលមិញ :
69 នាក់
សប្តាហ៍នេះ :
631 នាក់
ខែនេះ :
2720 នាក់
3 ខែនេះ :
7613 នាក់
សរុប :
224865 នាក់