នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវរៈរាជ មាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នេះបើយោងតាមបណ្តាញ ព័ត៌មាន Fresh News ដែលបានចេញផ្សាយនៅក្នុងថ្ងៃនេះ ។នៅក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាស នៃការ គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹង ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ ។គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយ លើកទី២ ធ្វើឡើងនៅចុងឆ្នាំ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា