ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ក្នុងសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
Tue,08 July 2025 (Time 10:09 AM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 11នាក់)

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ក្នុងសង្កាត់រការធំ ខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥--

ឯកឧត្តម យឹម សុខ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកទឹកចិត្តដល់កុមារឱ្យប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន(ការគិត ការជឿ និង ការធ្វើ) សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងជួយដល់កុមារនៅថ្ងៃអនាគត។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កូនៗក្មួយៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។ កូនៗត្រូវចាំថាចូរ​កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទាំងអស់គ្នាដើម្បីអនាគតកូនៗផ្ទាល់ និង​អនាគត​ប្រទេស​ជាតិ​យើង​។ ហើយនេះជាលើកទី១៧ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងជាមួយនិងក្តីរំភើបដែលបានឃើញកូនៗលូតលាស់និងមានសមត្ថភាព​ ហើយ​បាន​បន្ត​មក​ជួយ​កូនៗ​ផ្សេងទៀតនៅ​ក្នុង​អង្គការ​ផ្ទះ​បាយ​កុមារ។ ប៉ាពិត​ជាសប្បាយ​ចិត្ត​ដែល​បាន​​មក​សួរសុខទុក្ខ​កូនៗ​នៅ​អង្គការ​ផ្ទះ​បាយ​កកុមារនាព្រឹកនេះ​​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមការងារប៉ាម៉ានី ព្រមទាំង​អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួលនិងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កូនៗនិងអរគុណចំពោះអង្គការផ្ទះបាយកុមារដែលបាន​ខិតខំប្រឹងប្រែងបំពេញកិច្ចការដ៏ប្រពៃមួយ​នេះជួយ​ដល់​កុមារ​ដែល​​ជួបការ​លំបាកនិង​ខ្វះ​ខាត។ យើង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​​និង​បាន​ឆ្លង​កាត់​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​ជាច្រើន​។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថាថ្ងៃនេះ​មិន​មែន​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ប៉ា​មក​លេង​កូនៗនោះទេ នៅប៉ុន្មាន​ខែទៀត​ យើង​នឹង​ជួប​ជុំ​គ្នា​ម្តងទៀត​ដើម្បី​អបអរសាទរ​បុណ្យ​ណូអែលដូចដែល​ពួក​យើងតែង​ធ្វើ​ជាមួយ​គ្នា​ជា​រៀង​រាល់​ឆ្នាំ។

រូបថត៖ ម៉ែន ប៊ុនធីម/AKP កំពង់ស្ពឺ
___________________

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
78 នាក់
ម្សិលមិញ :
69 នាក់
សប្តាហ៍នេះ :
1021 នាក់
ខែនេះ :
3712 នាក់
3 ខែនេះ :
9254 នាក់
សរុប :
216558 នាក់