ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទទួលបានចំណាឯកភាពពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ ឲ្យរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់កម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
Thu,05 September 2024 (Time 10:56 AM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 99នាក់)

នេះទើបសមដូចជាអ្វីដែលប្រជាពលរដ្ឋចង់បាន ពោលគឺជាឆន្ទៈអ្នកនយោបាយដែលធ្វើគ្រប់យ៉ាងដើម្បីប្រយោជន៍ ជាតិ យ៉ាងណាមិញប្រតិភូយ៉ាងច្រើនគ្រប់បណ្តាគណបក្សនយោបាយដែលស្ថិតនៅក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សា
ជានិច្ចជាកាលតែងបានខិតខំប្រើនូវសមត្ថភាពរបស់ខ្លួនដែលមានរិៈរកគ្រប់វិធីសាស្ត្រដើម្បីប្រមូលមកតាក់តែងជា ទស្សនៈទានដាក់ជូនរាជរដ្ឋាភិបាល កែលំអររាល់ចំណុចអវិជ្ជមាន និងចំណុចអសកម្មនានា ជួយដល់ប្រយោជន៍រួម របស់ប្រជាពលរដ្ឋឃើញថា ទទួលបានលទ្ធផលជាបន្តបន្ទាប់គួរជាទីកោតសសើរ ។

ដោយឡែកនៅពេលថ្មីៗនេះ លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើលិខិតគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន មក ធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ - វៀតណាម និងប្រទេសថៃ ក្នុង គោលបំណងរបស់ប្រតិភូឧត្តមក្រុមប្រឹក្សា សុំសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាប់ ដើម្បីងាយស្រួលផ្សព្វផ្សាយជូន ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានបន្ត ។

តាមរយៈលិខិតរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធាន ប្រតិភូឧត្តមក្រុមប្រឹក្សា នៃគណបក្សធម្មាធិបតេយ្យ បាន រៀបចំតាក់តែងគោរពស្នើសុំសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែសីហា ជាក់ស្តែងរំលងមិនប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី ០៣ ខែកញ្ញា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាឯកភាពទៅលើអ្វីដែល ជាភាពចង់បានយ៉ាងចាំបាច់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ។

ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាថា យោងតាមព្រឹត្តិការ ណ៍នាពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ដែលមានមេខ្លោងជាជនក្បត់ជាតិ៣ជំនាន់ ដើម្បីធ្វើ ជាលេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប្រតិភូគណបក្សធម្មាធិបតេយ្យ មានបំណងស្នើសុំ អញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជួយធ្វើបទបង្ហាញអំពីព្រំដែនស្រប ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាម និងថៃ ដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយ ឱ្យប្រ តិភូយើងបានយល់កាន់តែច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួលយកទៅពន្យល់ប្រជាពលរដ្ឋខ្មែរ ឱ្យ ពួកគាត់បានយល់ច្បាស់ កុំជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមបន្តទៀត ។

ទោះជាយ៉ាងណាក្តី លោកជំទាវប្រធានគណបក្សធម្មាធិបតេយ្យ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបង ប្អូនជនរួមជាតិខ្មែរយ៉ាងច្រើន ដែលមានជំនឿជឿជាក់មិនងាករ៉េលើរាជរដ្ឋាភិបាលកម្ពុជា ហើយមិនបានគាំទ្រការ ឃោសនា របស់មេក្លោងជនក្បត់ ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលព្យាយាមភូតភរញុះញង់ដល់ពលរដ្ឋខ្មែរ ក្នុង គោលបំណងធ្វើយ៉ាងណាឲ្យប្រទេស និងជាតិសាសន៍ខ្មែរ កើតឡើងនូវភាពចលាចល ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
53 នាក់
សប្តាហ៍នេះ :
352 នាក់
ខែនេះ :
1553 នាក់
3 ខែនេះ :
4985 នាក់
សរុប :
199739 នាក់