សកម្មជនចំនួនជាង២០រូប របស់គណបក្សភ្លើងទៀនដែលជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ ពិធីទទួលស្វាគមន៍សមាជិក ថ្មីមកពីគណបក្សភ្លើងទៀននេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្កុល ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល តាមរយៈឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយកសាងពង្រីកសមា ជិកគណក្សនៅតាមមូលដ្ឋាន នៃគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់សម្តេច ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាជំនួយការផ្ទាល់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ការស្នើសុំចូលរួមជីវភាពពីសកម្មជនគណបក្សភ្លើងទៀននេះ បន្ទាប់ពីពួកគេបានពិនិត្យមើលឃើញពីភាពរីកចំរើន ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៍ថា គណបក្សប្រជាជកម្ពុជា ស្វាគមន៍យ៉ាងក្កៅបំផុតចំពោះបងប្អូនដែល បានមើលឃើញពីវឌ្ឍនៈភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់បង ប្អូនផងដែរ ។ឯកឧត្តម ហែម ប្រសើរ បានបន្តទៀតថា យើងទាំងអស់គ្នាពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបងប្អូនមើល ឃើញពីវិរៈភាពរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងរួបរួមជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ យើងនឹងចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាអភិវឌ្ឍន៍ជាតិទាំងអស់គ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានរំដោះជាតិពីសម័យប៉ុលពត និងអភិវឌ្ឍន៍តាំងពីចំណុចសូន្ររហូតមានការរីកចំរើនដល់បច្ចុប្បន្ន។ ពលរដ្ឋតំណាងសកម្មជនអតីតៈគណបក្សភ្លើងទៀន បានបង្ហាញពីឆន្ទៈរបស់គ្នា ក្នុងការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា គាត់បានបញ្ជាក់ថា ភាពខុសគ្នារវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមជុល និយម មិនអាចព្រៀបផ្ទឹមគ្នាបានឡើយ ចំពោះក្រុមប្រឆាំងជ្រុលនិយមឃើញតែបំផុសប្រជាពលរដ្ឋអោយប្រឆាំង រាជរដ្ឋាភិបាល ផ្តួលរំលំរាជរដ្ឋាភិបាល និងរុញអោយពលរដ្ឋទៅរងគ្រោះថ្នាក់ ប៉ុន្តែខ្លួនបែរជាកេចយករួចខ្លួន ហើយកេចចំណេញផលប្រយោជន៍នយោបាយពីពលរដ្ឋរងគ្រោះទៅវិញ។តំណាងសកម្មជនអតីតៈគណបក្សភ្លើងទៀន បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ បានសំណូមពរនិងអំពាវនាវដល់បង ប្អូនកុំជឿតាមការញុះញុងរបស់ក្រុមប្រឆាំងជ្រុលនិយម និងក្រុមទណ្ឌិតក្រៅប្រទេស អោយបងប្អូនធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ហើយពួកយើងនិងក្លាយទៅជាអ្នករងគ្រោះ ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយម និងក្រុមទណ្ឌិតក្រៅប្រទេស ជាអ្នកទទួលផលប្រយោជន៍ពីការរងគ្រោះថ្នាក់របស់បងប្អូនទៅវិញ។សកម្មជនអតីតៈគណបក្សភ្លើងទៀនទាំង២០រូប បានកាសចូលរួមជីវភាពប្រជាជនកម្ពុជា និងប្រកាសគាំទ្រសារ ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕សមាគមព័ត៌មានមិត្តក្រោមមេឃ ចេញលិខិតអំពាវនាវដល់ ពុក ម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់ សូមកុំជឿ អ្នកនយោបាយជ្រុលនិយម ដែលញុះញង់ឱ្យចូលរួមធ្វើបាតុកម្ម ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ស្ថិរភាពនយោ បាយ ជាពិសេសរុញច្រានឲ្យ ពុក ម៉ែ បង ប្អូន ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ពិបាកដោះស្រាយបញ្ហាសេដ្ឋកិច្ច និង ជីវភាពគ្រួសារ......
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា