តាមរយៈសំណេមួយរបស់ឯកឧត្តម ហួន ច័ន្ទថុន ដែលបានបង្ហោះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ គេ បានឃើញមានសំណេថា រូបខ្ញុំពិតជាសូមបង្ហាញការគោរពកោតសសើរចំពោះកងរាជអាវុធហត្ថដែលព្យា យាមធ្វើការចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សស្ទើរគ្រប់ទីតំបន់ ជាក់ស្តែងកាលពីពេលកន្លងមក រូបខ្ញុំ ធ្លាប់បានឃើញថ្នាក់ដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់សិស្សានុ សិស្សតាមបណ្តាសាលារៀនជាច្រើន ឲ្យបានយល់អំពីផលប៉ះពាល់នូវគ្រឿងញៀននិងក្មេងទំនើង ដោយ ឡែកថ្មីៗនេះ រូបខ្ញុំក៏បានឃើញយ៉ាងច្បាស់ថា នៅក្នុងខេត្តមណ្ឌលគិរី ក៏មានការចុះអប់រំផ្សព្វផ្សាយពីកម្លាំង កងរាជអាវុធហត្ថ ជូនសិស្សសាលាចំនួន១៥០០ នាក់ផងដែរ ។តាមរយៈសាររបស់ឯកឧត្តមបានបន្តថា តាមរយៈបងប្អូនបានបញ្ជាក់ប្រាប់ខ្ញុំ សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ប្រមាណជិត ១ ៥០០នាក់ បានទទួលការអប់រំផ្សព្វផ្សាយផលប៉ះពាល់ បណ្តាលមកពីគ្រឿងញៀន ដែលរៀបចំឡើងដោយកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមធិបតីភាពលោក ចាន់ រតនា អភិបាលរងខេត្ត លោកឧត្តមសេនីយ៏ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកគ្រូអ្នកគ្រូជាច្រើនរូប នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ ។លោកឧត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រូបលោកបានមានប្រសាសន៏ពន្យល់ អប់រំដល់សិស្សានុសិស្សតាមសាលារៀន ក្រោមប្រធានបទ យើងរួមគ្នាបង្ការទប់ស្កាត់ និងលើកកម្ពស់ការ អប់រំដើម្បីសហគមន៏យើងគ្មានគ្រឿងញៀន និងក្មេងទំនើង។ដើម្បីអាចរួមគ្នាបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង ក្នុងខេត្តមណ្ឌលគិរីរបស់យើងឱ្យបាននោះ គប្បីយើងទាំងអស់គ្នាត្រូវយល់ អំពីផលប៉ះពាល់ដែលបណ្តាលមក ពីគ្រឿងញៀនព្រោះអ្នកសេពគ្រឿងញៀន ធ្វើឲ្យប៉ះពាល់ដល់គ្រួសារ ប៉ះពាល់ដល់សុខភាពខ្លួនឯង វរង្វេង វង្វាន់ស្មារតី ប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល សរសៃប្រសាទ ធ្លាក់ខ្លួនឈឺរហូតបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។ នៅក្នុងសាររបស់ឯកឧត្តម ហួន ច័ន្ទថុន បន្តថា រូបខ្ញុំក៏សូមគោរពជូនពរដល់កម្លាំងកងរាជអាវុធហត្ថទាំង អស់សូមទទួលបានជោគជ័យនៅលើយុទ្ធសាស្ត្រផ្សព្វផ្សាយអប់រំដល់សិស្សតាមបណ្តាសាលារៀនទាំងអស់ និងសូមទទួលបានតែសេចក្តីសុខសេចក្តីចម្រើន បានគ្រប់ៗគ្នា .....
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា