ឆ្នាំ២០២៤នេះ ដើម្បីបែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារឈានទៅ រួមគ្នាកាត់ បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គ ឱ្យមកនៅកម្រិតទាប យើងនិងខិតខំ ភ្ញាស់កូនត្រី ចំនួន៤ប្រ ភេទទៀត នេះបើយោងតាមការលើកឡើងរបស់មន្ត្រីបច្ចេកនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្ក លើស្ទឹងត្រែង។មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ មានទីតាំងស្ថិតនៅចំណុចអូរខ្លុង ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើស្ទឹងត្រែងលោក ប៊ុន រ៉ាស៊ី បញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើមានកូនត្រីសម្រាប់ចិញ្ចឹមចំនួន១១ប្រភេទ ដែល យើងភ្ញាស់បានក្នុងនោះរួមមាន ត្រីអណ្តែងអាព្រិច -ត្រីខ្យា-ត្រីទីឡាព្យា-ត្រីអណ្តែងទន់-ត្រីប្រា-ត្រីពោធិ-ត្រីកែ-ត្រីព្រ លូង-ត្រីឆ្ពិន-ត្រីក្រាញ់-និងត្រីក្រហែ ។ ក្រោយលទ្ធផលភ្ញាស់ និងចិញ្ចឹមបានជោគជ័យមជ្ឈមណ្ឌលបានលែងទៅក្នុង បឹងធម្មជាតិ៦ម៉ឺនក្បាល ក្នុងមួយឆ្នាំផងដែរ។ លោកបន្តថា ក្នុងចំណោមត្រី ជាង១០ ប្រភេទនេះមានត្រី៤ប្រភេទកំពុងដំណើរការលក់កូនជូនកសិករចិញ្ចឹមបន្ត នៅក្នុងខេត្ត និងនៅតាមបណ្តាខេត្តផ្សេងៗទៀត ទៅតាមតម្រូវការ ។ នាយខណ្ឌជលផលខេត្តលោក ស្រី សំវិចិត្រ បានបញ្ជាក់ថា៖ក្រុមបច្ចេកទេសខណ្ឌលជលផលក៏បានត្រៀមផ្តល់បច្ចេកទេសចិញ្ចឹមត្រី ទៅបងប្អូនផ្នែកវ៉ារីវប្ប កម្មឱ្យបានច្រើនគ្រួសារ ដើម្បីយើងចូលរួមគ្នាអភិរក្សធនធានមច្ឆជាតិធម្មជាតិមេគង្គ ឱ្យវាកាន់តែសម្បូរបែបឡើង ព្រោះនៅប៉ែកខាងលើ ជាតំបន់សំបុកត្រីពងកូន។ លោកបន្តថា៖ បងប្អូនវ៉ារីវប្បកម្មលក្ខណៈគ្រួសារអាចមកទាក់ទងជាមួយមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិត ពូជវារីសត្វ តាមលេខទូរស័ព្ទ០៩៧.៧១៥៩ ៥៦៧ ដើម្បីយកកូនត្រីទៅចិញ្ចឹម ហើយអនុវត្តតាមការណែនាំ ដើម្បី ឱ្យទទួលបានទិន្នផល់ខ្ពស់ សម្រាប់យកទៅផ្គត់ផ្គង់នៅលើទីផ្សារ។ លោក ឱ ឌុំ ជាកសិករមួយរូបដែលបានចាប់យករបរចិញ្ជឹមត្រីនៅសង្កាត់ព្រះបាទបានចាត់ទុកថា៖ នេះជាយុទ្ធវិធី ជំរុញដល់ផ្នែកវារីវប្បកម្ម កាន់តែមានកាលានុវត្តភាពទទួលបានជោគជ័យ ព្រោះយើងមានទីតាំងវារីវប្បកម្មទំនើប ភ្ញាស់កូនត្រីប្រកបដោយស្តង់ដា។ លោកបន្តថា៖នេះជាផ្តល់លទ្ធភាពរបស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ បង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឡើងនៅខេត្តស្ទឹងត្រែង ដែលភ្ញាស់កូនពូជបានគ្រប់គ្រាន់ សម្រាប់ផ្តល់មកក្រុម វារីវប្បកម្មទិញយកទៅចិញ្ចឹមដោយមិនបាច់ចំណាយពេលវេលា និងថវិកាទៅទិញពីបណ្តាខេត្តផ្សេងៗ និងប្រទេស ជិតខាងទៀតទេ ។គួររំលឹកថា៖នៅមជ្ឈមណ្ឌលវារីវប្បកម្មស្ទឹងត្រែងបច្ចុប្បន្នមានកូនត្រីសម្រាប់ចិញ្ចឹម ដូចជាត្រីក្រាញ់- ត្រីឆ្ពិន -ត្រី អណ្តែង-និងមានកូនត្រីប្រា ដែលកំពុងលក់ចែកចាយជូនកសិករចិញ្ចឹម ក្នុងមួយគីឡូក្រាម១៥.០០០រៀល (មួយម៉ឺន ប្រាំពាន់រៀល)ទៅ២៥.០០០រៀល(ពីរម៉ឺនប្រាំពាន់រៀល)ទៅតាមទំហ៊ំកូនត្រីតូចធំ ជាពិសេសប្រជាកសិករចិញ្ចឹមត្រីតាមស្រះនិងអាងកែច្នៃ ដើម្បីបង្កើនលទ្ធភាពដល់សេដ្ឋកិច្ចគ្រួសារហើយនៅចុងឆ្នាំ២០២៤នេះ មន្ត្រីមជ្ឈមណ្ឌល វារីវប្បកម្មរៀបចំភ្ញាស់ កូន ត្រីឆ្លាំង-ត្រីព្រួល -ត្រីក្អែក និងធ្វើពិសោធន៍ភ្ញាស់ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាបន្ថែមទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា