ហ្វូងសត្វខ្ទីង.ទន្សោង.ឈ្លូស-ល-ជាច្រើនត្រូវបានកំពុងជ្រកកោណរស់នៅក្នុងតំបន់ការពារទេសភាពគ្រប់គ្រង ដោយមន្ទីរបរិស្ថាន ស្ថិតនៅភូមិសាស្ត្រ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។លោក ឈួន ឆន អនុប្រធានការិយាល័យរ៉ាមសារឱ្យដឹង ថាការប្រទះឃើញហ្វូងសត្វព្រៃខាងលើនេះជាដំបូងក្រុម ការងារបានសហការជាមួយគណ:កម្មការសហគមន៍ព្រៃឈើ (ប្រជុំមិត្ត) ឃុំសំអាង ចុះល្បាត ត្រួតពិនិត្យ និងទប់ ស្កាត់បទល្មើស គ្រប់ប្រភេទក្នុងតំបន់ការពារទេសភាពស្ទឹងត្រែង ក៏បានជួបដានសត្វទន្សោង មួយហ្វូងប្រហែល៥ ទៅ ៦ក្បាល ក៏បានបន្តទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍បានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំលេងសត្វ ទន្សោងមួយហ្វូង ផ្អើលរត់ក្នុងព្រៃផងដែរ ។ លោកបន្តថា មកយោងតាមការផ្ដល់ព័ត៌មានពីគណ:កម្មការសហគមន៍ក្នុងព្រៃនេះ គឺសំបូរសត្វព្រៃដូចជា ខ្ទីង. ទន្សោង.ឈ្លូស-ល- ហើយសហគមន៍បានបំពាក់កាមេរ៉ា ថតសត្វ ៥គ្រឿង ដើម្បីតាមដានសកម្មភពហ្វូងសត្វទាំង នោះដែរ។ សហគមន៍ព្រៃឈើប្រជុំមិត្តមានទំហំផ្ទៃដីចំនួន៣២៥៣ហិកតាស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានព្រៃដុះស្កេកស្កះជាច្រើនដែលមានសក្តានុពលដ៏ល្អសម្រាប់សត្វរស់នៅ។ លោក ឈួន ឆន អនុប្រ ធានការិយាល័យរ៉ាមសារបានបញ្ជាក់ថែមថា៖ កម្លាំងរបស់លោកបានចុះល្បាតជាប្រចាំបន្តបន្ទាប់ដោយមាន ការប្តូរតំបន់ដោយសារក្នុងតំបន់ការពារទេសភាពមានសហគមន៍ប្រជុំមិត្ត.សហគមន៍ ជាំពេជ្រ.សហគមន៍ អូរស្វាយ.សហគមន៍ភ្នំរមៀត. សហគមន៍ក្រឡាពាស។ លោកថា៖ តំបន់ខាងលើនេះគណ:កម្មការសហគមន៍ព្រៃឈើប្រជុំមិត្តបាននឹងកំពុងស្នើកាមេរ៉ាពីអង្គការសម្ព័ន្ធសត្វព្រៃបន្ថែមដើម្បីបំពាក់តាមដានពីសកម្មភាពហ្វូងសត្វព្រៃ។ព្រមទាំងផ្សព្វផ្សាយផ្ដល់ប្រជាពលរដ្ឋចូលរួមអភិ រក្សធនធានធម្មជាតិដើម្បីកុំឲ្យពួកគាត់ធ្វើស្វ័យជីវកម្ម បរបាញ់ ហើយក្នុងសកម្មភាព តទៅមុខយើងនឹងពង្រឹងការ ល្បាតឲ្យមមាញឹកជាងហ្នឹងបន្ថែមទៀតដើម្បីការពារធនធានធម្មជាតិមួយនេះឲ្យបានគង់វង្សយូរអង្វែង៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា