ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយមានប្រជាពល រដ្ឋយ៉ាងច្រើនកុះករមកពិនិត្យ ព្យាបាល។ការចុះពិនិត្យព្យាបាលនិងវះកាត់ជំងឺភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងនេះ ចាប់ផ្តើមឡើងពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែភសភា ឆ្នាំ២០២៤ នេះបើ យោងតាមការឲ្យដឹងពីសំណាក់លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងអនុ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព បានលើកឡើងបន្ថែមថា ការផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយ ឥតបង់ថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺជាកាសហការជាមួយ មន្ទីរសុខាភិបាលខេត្ត ស្ទឹងត្រែង កម្មវិធីជាតិសុខភាព ភ្នែក និងមូលនិធិថែទាំសុខភាពភ្នែក (EYE CARE FOUNDATION ) ដែលមានវេជ្ជ បណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់។លោកបញ្ជាក់ថាកន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះពិនិត្យព្យាបាលជំងឺជូនប្រជាពល រដ្ឋនៅមូលដ្ឋានទូទាំងខេត្តស្ទឹងត្រែង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាជន ។ ដោយឡែកចំពោះការចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ក៏បានអំពាវដល់ប្រជាពលរដ្ឋដែលមានបញ្ហា ឬជំងឺភ្នែកសូម អញ្ជើញទទួលសេវា ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជាមួយក្រុមគ្រូពេទ្យស្ម៏គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងចាប់ពីម៉ោង៨:០០នាទីព្រឹក ថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ តទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា