នោះពិតជាក្លាហានពិតមែនប្អូនប្រុស ដើម្បីចង់ឈ្នះចិត្តឪពុកម្តាយស្តីបន្ទោសរឿងតិចតួច បែរជាសម្រេចធ្វើ អត្តឃាតចង.កសម្លាប់ខ្លួនទាំងក្មេងវ័យ ដែលធ្វើអ្នកដែលបានដឹងរឿងហើយ មិនសសើទាំងហួសចិត្តមិនបាន ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៣ និង៣១នាទីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យបានទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈលេខ ទូរស័ព្ទបញ្ជាក់ថា: មានករណីមនុស្សចង(ក)សម្លាប់ខ្លួន នៅចំណុចផ្ទះរបស់ឈ្មោះ យ៉ែម សិដ្ឋ ដែលអ្នកដែល ចង.កសម្លាប់ខ្លួននោះ គឺត្រូវជាកូនរបស់ម្ចាស់ផ្ទះតែម្តង ឈ្មោះ សិដ្ឋ រីសាល ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។សេចក្តីរាយការណ៍បានឲ្យដឹងថា ភ្លាមៗនោះនៅក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលព្រហ្ម ទណ្ឌ នៃស្នងការ ដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត កម្លាំង ជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមាន ជ័យនិងមានការចូលរួមពីលោកអនុភូមិអូរស្ពាន។ ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន.ភារុណ ស្នងការរង នគរបាលខេត្តមណ្ឌលគិរី បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យសពផងដែរ កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឬ រលាត់នៅលើសាកសពឡើយ ។តាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុនិងប្រមូលព័ត៌មាន ឃើញថាពុំមានអ្វីគួឲ្យកត់សំគាល់ឡើយតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញសន្និដ្ឋានថា សពខាងលើពិតជាបានអ្វើអត្តឃាត ចង(ក) សម្លាប់ខ្លួន ឯងពិតប្រាកដមែន។ ហើយបើតាមការសាកសួរពីឪពុកម្ដាយនៃសព បានឆ្លើយបំភ្លឺប្រាប់ថា: មូលហេតុបណ្តាល ឲ្យកើតរឿងអកុ សលនេះឡើង ក៏ព្រោះសពកូន តូចចិត្តឪពុកម្តាយស្តីបន្ទោសរឿងការងារបោសសម្អាតផ្ទះ។
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា