រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌីត ទីណា នារសៀលថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៤ នេះ បានមានប្រសាសន៍សន្យានិងបន្តជួយ អភិវឌ្ឍន៍សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងឃុំ សុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឱ្យក្លាយទៅជាសហគមន៍ទំនើប ។ ការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ដូចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោករដ្ឋមន្ត្រីរួមជាមួយ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូអមដំណើរជាច្រើនទៀតបានអញ្ជើញចុះពិនិត្យ តំបន់ដី ភូមិសាស្ត្ររបស់សហគមន៍ ពោលគឺ មានទឹក និងមានដី មានសក្តានុពលគ្រប់គ្រាន់ អាចអភិវឌ្ឍន៍ឲ្យសហគមន៍ នេះ ក្លាយទៅជាសហគមន៍កសិកម្មទំនើបបាន ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រសួងកសិកម្ម និងត្រៀមគម្រោងមួយចំនួនមកជួយ ដើម្បីទ្រទ្រង់ឲ្យ សហគមន៍កសិកម្មសំបូរមានជ័យនេះ ធ្វើការដាំដុះ ក្នុងគោលដៅ មិនឱ្យបងប្អូនក្នុងសហគមន៍ទៅខ្ចីថវិកាគេនោះ ទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើដំណើរចុះពិនិត្យមួយជុំ ក្នុងតំបន់សហគមន៍នេះ លោកសង្កេត ឃើញថា តំបន់នេះមានសក្តានុពលសេដ្ឋកិច្ច មួយចំនួនទៀត ដូចជាដំណាំស្វាយចន្ទីជាដើម ដែលយើងអាចចូល រួមផលិតរួមគ្នា ជាផលិតកម្មច្រើនប្រភេទ នៅក្នុងតំបន់របស់យើង ។អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមាន សម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺផ្ដោតទៅលើ សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ។ ដូច្នេះគ្រប់ផ្នែកទាំងអស់ ដែលសំខាន់ៗ ដូចជា វិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម និងវិស័យសុខាភិបាល វិស័យ អប់រំជាដើម ត្រូវបានរៀបចំគោលនយោបាយតាមបណ្ដាក្រសួងនីមួយៗ ដើម្បីបាញ់ឆ្ពោះមកប្រជាពលរដ្ឋ ជាអ្នក ទទួលផល ពីកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិស័យកសិកម្ម ក្រៅពីការជ្រើសរើសមន្ត្រីកសិកម្មតាមបណ្ដាឃុំ ដើម្បីជួយ បណ្ដុះបណ្ដាលប្រជាកសិករយើង ឲ្យចេះដាំដុះតាមលក្ខណៈបច្ចេកទេស ឥឡូវគឺឈានមួយជំហានទៀត ទៅជា ការបង្កើតសហគមន៍ទំនើប ដើម្បីឲ្យមានការប្រមូលផ្ដុំសមាជិក ពង្រឹងខ្លួនឯងបាន និងមានការគាំទ្រពង្រឹងបន្ថែម ទៀត ទៅលើក្របខណ្ឌបច្ចេកទេស នីតិវិធីមួយចំនួនទៀត និងរចនាសម្ព័ន្ធ ដើម្បីឲ្យសហគមន៍នោះដើរទៅរកផ្លូវ មួយ ដែលមានភាពកាន់តែរឹងមាំ ដែលហៅថា ភាពធន់និងវិបត្តិសេដ្ឋកិច្ច ឬភាពធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា