ក្លាយជាការងឿងឆ្ងល់យ៉ាងសម្បើមមួយកើតពេញចំណាប់អារម្មណ៍របស់មហាជន ខណៈដែលគេបានដឹង យ៉ាងច្បាស់ថា មានរថយន្តរបស់លោកស្នងការរងមួយរូបបានបុករ៉ូម៉កម៉ូតូដែលដឹកព្រះសង្ឃដែលធ្វើឲ្យព្រះ សង្ឃជាច្រើនអង្គបានរងរបួសយ៉ាងដំណំ ដោយឡែកតែលោកស្នងការរងរូបនោះគេសង្ស័យថាកំពុងស្ថិតនៅ ក្នុងស្ថានភាពស្រវឹងក្នុងពេលំពុងបើកបរផងនោះ បែរជាមានការលាក់បាំងមិនបង្ហើបព័ត៌មានឲ្យមហាជន បានដឹងឲ្យបានទូលំទូលាយ សោះទៅវិញ ។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានហេតុការណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ១៧ និង ៥០ នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវទៅភ្នំបូក ត្រង់ចំណុចខាងកើតប្រាសាទបន្ទាយសំរ៉ែ ២០០ម៉ែត្រ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដ៏រន្ធុត បានកើតឡើង ។បើតាមសេចក្តីរាយការណ៍បន្តថា ម្ចាស់រថយន្តគឺលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ មានតួនាទីជាស្នងការ រង ទទួលផែនដឹកនាំការិយាល័បច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើក បររថយន្តម៉ាក Lexus RX 330 ពណ៌មាស ស្លាកលេខ ភ្នំពេញ 2AG-0486 ដោយគេសង្ស័យស្ថិតនៅក្នុងស្ថាន ភាពស្រវឹងជោគជាំ ក៏បានបោះពួយទៅបុករ៉ឺម៉ក ពណ៌ក្រហម អូសទាញដោយម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ដែលកំពុងដឹកព្រះសង្ឃ និងជនបរទេស បណ្ដាលឱ្យរបួសធ្ងន់ស្រាល នៅលើ ផ្លូវយ៉ាង រ៉ូណូករ៉ូណែល ។ព័ត៌មានបន្តដឹងថា រថយន្តរបស់លោកឧត្តមសេនីយ៍ត្រី និងរ៉ឺម៉កខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចក្បែរផ្លូវចូលប្រាសាទបន្ទាយសំរ៉ែ ក៏បុកនិងរ៉ឺម៉កពេញទំហឹង រួចបន្តទៅបុកដើមត្រ សេកមួយដើមថែមទៀត ក្លាយជាគ្រោះថ្នាក់មួយបណ្ដាលឲ្យព្រះសង្ឃចំនួន៣អង្គ បុរសជនបរទេសម្នាក់ ដែលរួមដំណើរជាមួយ និងអ្នកបើកបររ៉ឺម៉កម្នាក់ រងរបួសធ្ងន់ស្រាល ។ បន្ទាប់ពីកើតហេតុ លោកឧត្តម សេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនដឹកនាំការិយាល័បច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានចុះពីលើរថយន្ត និងជួយពិនិត្យមើលអ្នករងរបួសសួរនាំ បន្ទាប់មករថយន្ត សង្គ្រោះក៏បាននាំអ្នករបួសទៅកាន់មន្ទីរពេទ្យដែរ ។ករណីនេះ សារព័ត៌មានបានព្យាយាមទំនាក់ទំនង ទៅកាន់លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសុំការបំភ្លឺបន្ថែម ប៉ុន្តែពុំអាចទំនាក់ទំនង បានសោះនោះទេ នៅមុនម៉ោងផ្សាយនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា