ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ថ្លែងថា ខេត្តព្រះវិហារបច្ចុប្បន្នមានក្រុមហ៊ុនប្រ មាណជា៣៤ក្រុមហ៊ុន ដែលទទួលបានសិទ្ធស្របច្បាប់លើដីសប្បទានពីរាជរដ្ឋាភិបាល ។ នេះជាការលើកឡើង របស់ឯកឧត្តមនៅក្នុងអង្គសិន្និសិទ្ធកាសែតមួយ ដែលបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ។ឆ្លើយនឹងសំណួររបស់អ្នកសាព័ត៏មានដែលបានសួរទៅកាន់ឯកឧត្តមថា ចុះបើក្រុមហ៊ុនមានរហូតដល់ទៅ៣៤ ក្រុមហ៊ុនឯណោះ តែកន្លងមកការបង្ក្រាបរបស់អាជ្ញាធរទៅលើប្រជាពលរដ្ឋ គឺដូចមិនមានជាប្រើធម៏ក្តៅដូច ជាករណីនៅឯក្រុមហ៊ុនសិលាដាមិចនោះទេ ។ ជាកាពិតណាស់ឯកឧត្តមថា កន្លងមកដូចជានៅកោះ (ថ្មាយ) ក្នុងភូមិសាស្ត្រ នៃស្រុកត្បែងមានជ័យនេះ ជាដើមក្រុមប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ដែលពួកគាត់ចាញ់ បោកមេខ្យល់ហើយចូលមករុករានទន្រ្ទានដីរដ្ឋនៅក្នុងតំបន់អភិរក្ស តែនៅក្រោយកម្លាំងអាជ្ញាធរចុះទៅដល់ទីតាំងពួកគាត់ទាំងនោះលើកឡើងថា ចុះហេតុអ្វីបានជាអាជ្ញាធរមកបង្ក្រាបពួកគាត់យ៉ាងដូច្នេះទៅវិញ ក្រែងមេ ខ្យល់គេថា ដីកន្លែងខាងលើហ្នឹងរដ្ឋគេបែងចែកឲ្យប្រជាពលរដ្ឋហើយ តែនៅក្រោយធ្វើការពន្យល់ណែនាំរបស់ អាជ្ញាធរពួកគាត់ទាំងនោះក៏បាននាំគ្នាត្រឡប់ទៅវិញ ។ឯកឧត្តមបន្តទៀតថា ចំពោះមេខ្យល់នឹងទៀតជាអតីតះមេទាហានយ៉ាងណាក៏ដោយចំពោះបុគ្គលដែលជាមេ ខ្យល់នោះបច្ចុប្បន្នស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងចេញដីការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ហើយដែរ។ករណីមួយទៀតឯកឧត្តមថា នៅ ឯអូរតាលោកក្នុងទឹកដី នៃស្រុករវៀងនោះវិញ មានប្រជាពលរដ្ឋប្រមាណជា ជាង២៦គ្រួសារ ដែលបានចូលទៅសង់ជាខ្ទមនៅលើដីក្រុមហ៊ុន តែនៅពេលដែលកម្លាំងរបស់អាជ្ញាធរចុះទៅ ដល់ទីតាំង ឯកឪត្តមថា ពួកគាត់ទាំងនោះបានសារភាពថា គាត់ចាញ់បោកមេខ្យល់ហើយក្រោយមកពួកគាត់ក៏ បានរុះរើខ្ទមត្រឡប់ទៅលំនៅដ្ឋានវិញដោយសន្តិវិធី ។ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុមហ៊ុនសិលាដាមិចឯនោះវិញ ឯកឧត្តមថា គឺពួកគាត់ទាំងនោះខុស ពីប្រជាពលរដ្ឋ កន្លែងផ្សេងហេតុអីបានជាឯកឧត្តមថា ខុសពីកន្លែងផ្សេង ពីព្រោះមុននឹងអាជ្ញាធរ ឈានទៅប្រើ វិធានការច្បាប់នោះ គឺអាជ្ញាធរតែងប្រើប្រាស់នឹងយកច្បាប់រដ្ឋបាលទៅសម្របសម្រួលជាមួយនឹងពួកគាត់មួយ លើកជាពីលើករហូតដល់ទៅ៣លើក មិនតែប៉ុណ្ណោះដោយខាងអាជ្ញាធរមូលដ្ឋានបានទាំងដាក់មេក្រូ ប្រកាស នឹងអំពាវនាវថែមទៀតផង។តែផ្ទុយទៅវិញឯកឧត្តមថា ពួកគាត់ទាំងនោះមិនបានចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ បែជាទៅជឿ តាមបក្ខពួកជនអគតិមួយក្តាប់តូច ដែលជាអង្គការចាត់តាំងរបស់ពួកគេ ដោយពួកគេស្វាគមន៏ជាមួយនឹងអាជ្ញា ធរវិញ គឺមានកាំបិតផ្គាក់ ពូថៅនឹងចំពាមកៅស៊ូ នឹងដបសាំង ដែកគោល មិនតែប៉ុណ្ណោះពួកគេថែមទាំងបោះ ព៏ត័មានឲ្យទៅវិទ្យុក្រៅស្រុក ដើម្បីផ្សាយបំប៉ោងបំភ្លៃកាពិតមូលបង្កាច់ខាងផ្លូវអាក្រក់មកលើអាជ្ញាធរ ថែមទៀត ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងក្រុមហ៊ុនសីលាដាម៉ិច គឺមានដីសម្បទាន សង្គមកិច្ចទំហុំ៩០០០ហិកតា ហើយក្នុងដីទំហុំ៩០០០ហិកតាដីនៅជុំវិញក្រុមហ៊ុនដោយកន្លងមកខាងអាជ្ញាធរក៏បានកាត់ឆ្វៀលជាង២៤០០ហិកតារួចទៅហើយ ជូនដល់បងប្អូនប្រជាពលរដ្ឋនឹងនៅដីជាង៦០០០ ហិកតា នៅកណ្តាលក៏បានចុះបញ្ជីរួចរាល់ហើយ ។ ជាមួយគ្នានោះឯកឧត្តមថាអាជ្ញាធរក៏បានត្រៀមដីចំនួន ២កន្លែង ជាដីសម្បទានសង្គមកិច្ច ទុកសម្រាប់ប្រជាពលរដ្ឋក្រីក្រហើយ នៅក្នុងដីហ្នឹងទៀតសោតឯកឧត្តមថា មានប្រ មាណជាជាង៨០ប្លង់ដែលខាងអាជ្ញាធរបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋថែមទាំងចេញជាប្លង់រឹងជូនដល់ពួកគាត់ហើយផងដែរ។ហើយនៅសល់ដីប៉ុន្មាននោះឯកឧត្តមប្រធានអង្គសិន្និសិទ្ធថា គឺខាងក្រុមហ៊ុនក៏បានចុះជាប្លង់រឹងនៅក្នុងអំឡុងឆ្នាំ ២០១៧ដែជាតំណាងនីតិបុគ្គល គឺក្រសួងកសិកម្មនេះតែម្តង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា