ឯកឧត្តម ហួន ច័ន្ទថុន និយាយថា ថ្ងៃនេះ រូបខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានឃើញ សារព័ត៌មាននៅក្នុងស្រុកបានធ្វើការផ្សាយអំពីសកម្មភាពរបាយការណ៍របស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្តីពីកិច្ចប្រតិបត្តការបង្ក្រាបករណីចាប់ជម្រិតជនជាតិចិន នៅក្រុងបាវិត ដែលដំបូងមានការផ្ទុះអាវុធជាច្រើនគ្រាប់ច្រឡំ ពេលនេះលែងច្រឡំហើយ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនវៀតណាម ប្រុស-ស្រីចំនួន១២នាក់ និងរំដោះជនរងគ្រោះដែលជាចំណាប់ខ្មាំងពីកណ្តាប់ដៃឧក្រិដ្ឋជនមកវិញ ដោយជោគជ័យទៀតផង ។សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរ បាលជាតិ បានទទួលពាក្យបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះរថយន្តម៉ាកស្តារិច ពណ៌.ស មិនស្គាល់ផ្លាកលេខ ។ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើនោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើនេះ ។លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ និង០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញជនរងគ្រោះ ដែលក្រុមជនសង្ស័យចាប់យកទៅបង្ខាំងចាក់សោរទុក នៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២ នាក់រួមមាន ៖ឯកឧត្តមហួន ច័ន្ទថុន និយាយថា យើងទាំងអស់គ្នាមានសេចក្តីសុខ និងការរស់នៅប្រកបដោយភាពសុខដុម ក៏ដោយសារយើងមានសន្តិភាព ហើយសន្តិភាពនោះទៀតសោតក៏អាចនឹងទទួលបានប្រសិទ្ធភាព ក៏លុះណាតែ សង្គមយើងនេះ មានច្បាប់ដែលជារបងការពារយ៉ាងរឹងមាំ ក្នុងន័យនេះ រូបខ្ញុំសូមអរគុណបងៗសមត្ថកិច្ចទាំងអស់ ដែលខិតខំចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីថែរក្សាការពារសង្គមឲ្យបានសុខសាន្តល្អ នេះក៏ជាមោទនភាពសម្រាប់សង្គមរបស់យើងផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា