ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
រដ្ឋាភិបាលអាចនឹងមានកង្វល់ដោះស្រាយបញ្ហាសង្គមឆ្នាំនេះខ្លាំងជាងឆ្នាំមុនៗ រឿងរ៉ាវបាតុភូតធម្មជាតិ ស្រប ពេលជម្ងឺកូវីដ១៩កំពុងរាតត្បាត
Tue,20 July 2021 (Time 06:12 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 436នាក់)

ទោះជាបែបណារឿងរ៉ាវគ្រោះធម្មជាតិសម្រាប់ប្រទេសកម្ពុជាយើង គឺមិនអាចអះអាងថា មិនកើតមាននោះទេ
ស្ទើរតែរាល់ឆ្នាំទៅហើយ ដែលប្រទេសកម្ពុជារងគ្រោះដោយសារគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងបាតុភូត ផ្សេងៗតាមគំរាមកំហែង ដោយឡែកតែឆ្នាំនេះ ស្របពេលទៅនឹងជម្ងឺកូវីដកំពុងតែរាតត្បាត យីយាបង្កឲ្យពលរដ្ឋ ភ័យខ្លាចមិនឈប់ឈរផងនោះ គេបានឃើញមានភ្លៀងធ្លាក់ត្រឹមតែប៉ុន្មានមេសោះ ប៉ុន្តែឥទ្ធិពលខ្យល់កន្ត្រាក់ គឺហាក់បីដូចជាមានសភាពខ្លាំងឆ្ងាយជាងឆ្នាំ មុនៗ ។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៌ពីអាជ្ញាធរខេត្តកំពង់ស្ពឺបានឲ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋជា ច្រើនខ្នង នៅក្នុងឃុំចំនួន៧ ក្នុងស្រុកចំនួន២ រួមមានស្រុកគងពិសី និងស្រុកបសេដ្ឋ ត្រូវបានរងនូវឥទ្ធិពលខ្យល់ កន្ត្រាក់ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បណ្តាលឲ្យដួលរលំបាក់រាបដល់ដី ប៉ើងដំបូល និង របើកជញ្ជាំង ថែមទាំងមានការខូចខាតធ្ងន់ និងស្រាល ផងដែរ ។

បើតាមការឲ្យដឹងពីអាជ្ញាធរស្រុកនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះថា សម្រាប់ស្រុកគងពិសី មានភូមិ ចំនួន៨ នៃឃុំចំនួន៣ បានរងឥទ្ធិពលខ្យល់កន្ត្រាក់ ហើយបានធ្វើឱ្យផ្ទះចំនួន ១៥ខ្នង ដែលសង់ពីឈើ ប្រក់ស័ង្កសី រងការដួលរលំ ប៉ើងដំបូលខូចខាតធ្ងន់ស្រាល។ ក្នុងនោះ មានឃុំព្រៃវិហារបានប៉ះពាល់ផ្ទះចំនួន ៨ខ្នង ឃុំស្នំក្រពើ ចំនួន ៥ខ្នង និងឃុំជង្រុកចំនួន ២ខ្នង។

ដោយឡែកស្រុកបសេដ្ឋឯណេះវិញ ក៏បានរងឥទ្ធិពលខ្យល់កន្ត្រាក់ដូចគ្នាផងដែរ ដែលធ្វើឱ្យរំលំផ្ទះ និងរបើក ដំបូលផ្ទះចំនួន ៣៣ខ្នង ក្នុងនោះធ្ងន់ចំនួន ១២ខ្នង និងមធ្យមចំនួន ២១ខ្នង ស្ថិតក្នុងឃុំចំនួន៤ ដែលមានឃុំកក់ ធ្ងន់ចំនួន ១ខ្នង និងមធ្យមចំនួន ៨ខ្នង, ឃុំទួលអំពិល ធ្ងន់ចំនួន ៦ខ្នង និងមធ្យមចំនួន ១១ខ្នង ឃុំព្រះខែ ធ្ងន់ចំនួន ៥ខ្នង និងឃុំភារីមានជ័យ មធ្យមចំនួន ២ខ្នង។

ករណីរងគ្រោះរបស់ពលរដ្ឋនេះ មន្ត្រីអាជ្ញាធរជាច្រើនបានបញ្ជាក់ថា ខ្យល់ពិតជាបោកបក់មានភាពកាចសា ហាវមែន ដែលធ្វើឱ្យផ្ទះខ្លះត្រូវបានរំលំបាក់រាបដល់ដី ដើមឈើដួលរលំលើ និងលើកផ្ទះចេញពីជើងតាង ជាដើម តែមិនបង្ករឱ្យមានការប៉ះពាល់ និងគ្រោះថ្នាក់ដល់មនុស្ស សត្វ ឡើយ។

ទាក់ទងនឹងបញ្ហានេះដែរ មហាជនជាច្រើនដែលនិយមតាមដានព័ត៌មានសង្គម បានលើកឡើងក្នុងឆ្នាំនេះ រដ្ឋា ភិបាលកម្ពុជា លោកអាចនឹងមានកង្វល់ច្រើនជាងឆ្នាំមុនៗ ដោយហេតុរូបលោកត្រូវប្រឈមមុខជួយដល់សុវត្ថិ ភាពសុខភាពពលរដ្ឋឲ្យរួចផុតពីជម្ងឺចង្រៃកូវីដ១៩ផង ហើយជាក់ស្តែងឆ្នាំនេះ បាតុភូតធម្មជាតិ ក៏ហាក់បីដូចជា កាចសាហាវជាងឆ្នាំមុនៗផង ។ តែបើទោះជាយ៉ាងណា ករណីនេះ ក៏សូមការចូលរួមការពីបងប្អូនប្រជាពលរដ្ឋ គ្រប់រូប មេត្តាពង្រឹងការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិ ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ ដែលអាចកើតមាន ឡើងជា យៈថា ហេតុ នាពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
1015 នាក់
ខែនេះ :
3669 នាក់
3 ខែនេះ :
9211 នាក់
សរុប :
216443 នាក់