ទាហានរុស្ស៊ីម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើទាហានគ្នាឯង បណ្តាលឲ្យស្លាប់៨នាក់
អន្តរជាតិ៖សង្ស័មានមានវិបត្តិផ្លូវចិត្ត បានធ្វើឲ្យទាហានរុស្ស៊ីម្នាក់ បាញ់ប្រហារទៅលើទាហានគ្នាឯង ដែលបណ្តាលឲ្យស្លាប់ចំនួន៨នាក់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCGTN ។
ប្រភពដដែលបន្តថា បរណីនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមូលដ្ឋានទ័ពមួយកន្លែង ក្នុងក្រុងGorny នៃតំបន់ Transbaikal ភាគខាងកើតប្រទេសរុស្ស៊ី ចម្ងាយប្រហែល១៥០គីឡូម៉ែត្រភាគខាងជើងព្រំទល់ជាមួយម៉ុងហ្គោល។បច្ចុប្បន្នទាហានម្នាក់នោះ ឋិតនៅក្រោមការឃុំឃាំងនៅឡើយ៕