រុស្ស៊ីកែច្នៃ យានអវកាស១គ្រឿង សម្រាប់ដឹកដំណើរក្នុងលក្ខណៈទេសចរណ៍ ឆ្ពោះទៅកាន់ស្ថានីយអវកាស
អន្តរជាតិ៖យានអវកាស សូយូស ១គ្រឿងនឹងត្រូវបានរុស្សីកែច្នៃសម្រាប់ដឹកអ្នកដំណើរទេសចរណ៍ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។
យានអវកាសរុស្ស៊ី សូយូស មួយគ្រឿងនេះ កំពុងស្ថិតក្រោមការកែច្នៃក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនទេសចរណ៍អវកាសអាមេរិក ស្ពេស អេដវេនឆើ ខណៈទីភ្នាក់ងារ រ៉ូសខូស្មូស និងក្រុមហ៊ុនទេសចរណ៍អវកាសនេះបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីនាំយកអ្នកទេសចរចំនួនពីរនាក់ឡើងទៅកាន់ស្ថានីយ ISS នៅឆ្នាំ២០២១ខាងមុខ។
បើតាមក្រុមហ៊ុនអវកាសឯកជនរបស់រុស្ស៊ី ខូស្មូឃូស តម្លៃសំបុត្រសម្រាប់ការធ្វើដំណើរឡើងទៅទស្សនាកម្សាន្តក្នុងទីអវកាស តាមរយៈក្រុមហ៊ុននេះនឹងមានតម្លៃប្រហែល២០ម៉ឺនទៅ២៥ម៉ឺនដុល្លារអាមេរិក៕